អ្នកឧកញ៉ា ឡេង ភត្រា កើតនៅខេត្តព្រៃវែង ក្នុងឆ្នាំ១៩៨៥។ ហើយលោកជាអ្នកជំនួញដែលជោគជ័យម្នាក់នៅកម្ពុជា។ លោកបានពង្រីកអាជីវកម្មរបស់ លោកតាមរយៈការវិនិយោគ ជាច្រើនវិស័យផ្សេងៗគ្នានៅកម្ពុជា ដែលក្នុងនោះមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ រមណីយដ្ឋាន ផ្សារកសិផល ធម្មជាតិ ផលិតកម្ម ក៏ដូចជាវិស័យហិរញ្ញវត្ថុជាដើម។
បច្ចុប្បន្នលោកជាអគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងជាប្រធានក្រុម ប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេងណាវាត្រា ឃែភីថល ម.ក ។
ឧកញ៉ា ឡេង បញ្ចពណ៌ កើតនៅខេត្តព្រៃវែង ក្នុងឆ្នាំ១៩៩៦។ លោកស្រី ជាអ្នកជំនួញជោគជ័យម្នាក់នៅកម្ពុជា។ លោកស្រីមានបទពិសោធន៍ការងារជាង 8 ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកស្រីកាន់មុខតំណែងសំខាន់ៗ នៅក្នុងក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេងណាវាត្រា ឃែភីថល ម.ក ។
លោក សេង សុខុម កើតនៅខេត្តកណ្ដាល ក្នុងឆ្នាំ១៩៦៨។ ក្នុងវិស័យអប់រំ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់ គ្រងអាជីវកម្មអន្តរជាតិ នៅ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០២។ ថ្នាក់បរិញ្ញាបត្រ ជំនាញជំនាញគ្រប់គ្រង អាជីវកម្មអន្តរជាតិ នៅ សកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុង ឆ្នាំ ១៩៩៩ និង ថ្នាក់ទស្សនវិជ្ជា និងចិត្តវិជ្ជា ក្នុងឆ្នាំ ១៩៩៥។ លោកបានចាប់ផ្តើមអាជីពការងារដំបូងក្នុងឆ្នាំ១៩៩៥ ជាមួយសហគមន៍អឺរ៉ុប (PRASAC) ក្នុងនាមជាអ្នកសម្របសម្រួល ហគ្រាសខ្នាតតូច និងមធ្យម។ ក្នុងឆ្នាំ២០០០ លោកបានបម្រើការងារជាមួយ ក្រុមហ៊ុនស្រាបៀ ថៃហ្គើ ក្នុងនាមជាអ្នកបញ្ជា ទិញវត្ថុធាតុដើម។ ក្នុងឆ្នាំ២០០១ លោកបានបម្រើការងារជាមួយធនាគារ សហពាណិជ្ច ក.អ ក្នុងនាមជាប្រធានផ្នែកគ្រប់ គ្រង លក់និងទីផ្សារ នៃប័ណ្ណ អេឡិកត្រូនិក។ ក្នុងឆ្នាំ ២០០៤ លោកបានបម្រើការងារជាមួយ ធនាគារ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ក្នុងនាមជានាយកគ្រប់គ្រងផ្នែកទីផ្សារនិងប្រតិបត្តិការ។ ក្នុងឆ្នាំ២០០៧ លោកបានបម្រើការងារជាមួយ ធនាគារ CDB ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ និងជាជំនួយ ការនាយកប្រតិបត្តិ។ ក្នុងឆ្នាំ២០០៩-២០១១ លោកបាន បម្រើការងារជាប្រធានផ្នែកប្រតិបត្តិការនៅធនាគារ ប៊ូយុងខ្មែរ។ ក្នុងឆ្នាំ ២០១២-២០១៨ លោកជាអគ្គនាយក ក្រុមហ៊ុន អាហ្គ្រោ អិមផាយ។ ក្នុងឆ្នាំ ២០១៨-២០២០ លោកបានបម្រើការងារជាមួយ ក្រុមហ៊ុន AZI Group ក្នុងនាមជាប្រធាន ត្រួត ពិនិត្យហិរញ្ញវត្ថុ។ ហើយបច្ចុប្បន្ន លោកជា សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ របស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក។
លោកស្រី ម៉េង ស៊ីដេន កើតនៅខេត្តព្រៃវែង ក្នុងឆ្នាំ១៩៩៥។ លោកស្រី ជាអ្នកជំនួញជោគជ័យម្នាក់នៅកម្ពុជា។ លោកស្រីមានបទពិសោធន៍ការងារជា ច្រើនឆ្នាំនៅក្នុងវិស័យ ទីផ្សារ វិស័យអចលនទ្រព្យ និងវិស័យ ធនាគារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកស្រីកាន់មុខតំណែង សំខាន់ៗ នៅក្នុងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេងណាវាត្រា ឃែភីថល ម.ក ។